សិល្បៈជាតិ៖ ថ្មីៗនេះ សមាគមសិល្បករខ្មែរ បានបង្ហាញអំពីគោលដៅ និងគោលបំណងរបស់សមាគមអាណត្តិទី៦ ដើម្បីឱ្យជនរួមជាតិ ក៏ដូចជាសមាជិកសមាជិការជាសិល្បករសិល្បការិនីបានជ្រាបដឹងជាព័ត៌មាន។

លក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ នៅក្នុងជំពូកទី១ ប្រការទី១ ចែងថា ៖ គោលបំណង និងគោលដៅ សមាគមសិល្បករខ្មែរ អាណត្តិទី៦ គឺដើម្បីប្រមូលផ្តុំបណ្តាសិល្បករ គ្រប់ជំនាញ និងគ្រប់ជំនាន់ ក្នុងគោលដៅ៖
១. ជាដៃគូដ៏សំខាន់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកិច្ចការអភិរក្ស ការពារ អភិវឌ្ឍ និងលើកស្ទួយសិល្បៈ និងវប្បធម៌ជាតិ
២. ការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិក
៣. ស្វែងរកសប្បុរសជន ដើម្បីជួយដល់សកម្មភាពសិល្បៈ និងកិច្ចការសង្គម
៤. ប្រមូលកម្លាំងធនធានសិល្បករ ដើម្បីបម្រើសកម្មភាពសិល្បៈ និងកិច្ចការសង្គម
៥. រួមចំណែកលើកកម្ពស់សីលធម៌សង្គម និងក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ៕

Share.