កំពង់ស្ពឺ – កាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួច បានឃាត់ខ្លួនយុវជនម្នាក់ ក្រោយធ្វើសកម្មភាពថតវីដេអូកាន់ដាវបង្ហាញក្បាច់គុន ហើយបង្ហោះនៅលើបណ្ដាញសង្គម TikTok និងបន្តចែកចាយតាមគណនី Facebook ឈ្មោះ តារា សៀមរាប “ ប្រឹងឡេីងកូន កូនជិតបានសម្រេចហេីយ “ ។
។

យុវជនខាងលើមានឈ្មោះ អូន រ៉ុង ភេទប្រុស អាយុ ១៩ ឆ្នាំ រាស្រ្តនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីការសាកសួរ ជនយុវជនរូបនេះបានសារភាពថា ខ្លួនពិតជាបានថតវីដេអូបង្ហាញក្បាច់វិជ្ជាគុនប្រើដាវ តាមចង្វាក់គុនចិន និងបង្ហោះទៅលើគណនី TikTok ឈ្មោះ Kakav ដោយមានគោលបំណងបង្អួតដល់ដៃរគូ ឱ្យត្រៀមខ្លួនកុំព្រហើនដាក់ខ្លួន កាលពីថ្ងៃទី ២១ ខែឧសភា។




ក្រោយឃាត់ខ្លួនសួរនាំ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ដាវមួយដើម និងទូរស័ព្ទដែលប្រើសម្រាប់ថតវីដេអូមួយគ្រឿង។ បច្ចុប្បន្ន យុវជនខាងលើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ÷ ចតុម្មុខ
