ភ្នំក្រវាញ: សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានចាប់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង 2:30 រសៀល ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 បន្ទាប់ពីគេបានប្រើដាវវាយកាប់ស្ត្រីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។
ជនសង្ស័យមានឈ្មោះ ជា កុសល ភេទប្រុស អាយុ 26 ឆ្នាំ មានទីលំនៅនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានតាមស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបានជោគជ័យ នៅក្នុងដែនដីស្រុកភ្នំក្រវាញ។


ស្ត្រីរងគ្រោះឈ្មោះ នួន និមល អាយុ 30 ឆ្នាំ មានទីលំនៅនៅភូមិបាក់ខ្លង ឃុំកោះតោ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ត្រូវបានជនសង្ស័យប្រើដាវវាយកាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។


បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចខេត្តពោធិ៍សាត់បានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចខេត្តកោះកុង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ÷ពោធិ៍សាត់
