អន្តរជាតិ៖ តាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod បានឱ្យដឹងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ថា កម្មករសំណង់ម្នាក់ត្រូវបានរកឃើញបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ចូលក្នុងរណ្តៅនៅអំឡុងពេលចុះត្រួតកិច្ចការរុះរើគំនរគ្រឹះចាស់ កន្លែងស្ថានីយ៍នៃគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពណ៌ទឹកក្រូច ម្ដុំមជ្ឈមណ្ឌលវប្បធម៌ប្រទេសថៃ Bang Khun Non។

អាជ្ញាធរបានឱ្យដឹងថា ជនរងគ្រោះប្រហែលជាធ្លាក់ចូលក្នុងរណ្ដៅដែលមានច្រាំងដីតូចចង្អៀត ពិបាកក្នុងការសង្គ្រោះខ្លួនឡើងមកវិញ និងគ្មានលទ្ធភាពស្រែករកជំនួយភ្លាមៗតែម្ដង ដែលឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ១៩ ខែឧសភា អំឡុងពេលចុះត្រួតពិនិត្យកិច្ចការងាររើគំនរគ្រិះចាស់។
អាជ្ញាធរបន្តថា ក្រោយពេលបាត់អស់រយៈពេល៥ថ្ងៃ ទើបបានដឹងពីអត្តសញ្ញាណរបស់សាកសពរងគ្រោះ និងបានរកឃើញនៅម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី ២៤ ខែឧសភា។ សពជនរងគ្រោះមានឈ្មោះ សារ៉ាវុធ ចន្ថាសុន ឬ ឈ្មោះ ដាវ អាយុ ៣៣ ឆ្នាំ ជា កម្មករ ដែលមកពីខេត្តស៊ីសាកេត។
យ៉ាងណាមិញ រដ្ឋបាលក្រុងបាងកក បានបញ្ជារឱ្យអាជ្ញាធរក្នុងតំបន់ពង្រឹងយ៉ាងម៉ដ្ឋចត់ទៅគម្រោងការសាងសង់ និងសុវត្ថិភាព ដើម្បីធានាបានថា កម្មករដែលបានចូលរួមកសាងនៅក្នុងគម្រោងទទួលបានសុវត្ថិភាព ឬទទួលការការសង្គ្រោះបន្ទាន់ភ្លាមនៅពេលកើតមានឧបទ្ទវហេតុណាមួយ៕

