ក្លិបាល់ទាត់ភ្នំពេញក្រោន បាន​គ្រប់​ជើង​ឯក​ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) (ថ្នាក់ជាតិ) នៅ​លើកទី១៨ ឆ្នាំ២០២៤-២០២៥​​ បន្ទាប់​ពី​យក​ឈ្នះ​ព្រះខ័នរាជស្វាយរៀង ក្នុង​លទ្ធផល ២-១ នារាត្រីថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ពហុកីឡដ្ឋានជាតិ មរតកតេជោ។

ក្នុង​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​នៅ​លើក​ទីលាន​វាស្មី ក្រុម​ទាំង​២សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក របស់​ដល់​នាទី​ទី២៤ ទើប​ភ្នំពេញ​ក្រោន បាន​បើក​ការ​នាំ​មុខ ដោយ​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ ឡុង ភារ៉ាត់ លទ្ធផល​នេះ​នៅ​រក្សា​រហូត​ដល់​ចប់​ង់​ទី១។

ឈាន​ដល់​តង់​ទី២ ព្រះខ័ន​រាជស្វាយរៀង​ បាន​ដាក់​សម្ពាធ​លើក​ភ្នំពេញ​ក្រោន រហូត​ដល់​នាទីទី៦២ បាន​ទម្លាយ​សំណាញ់​ទី​ភ្នំពេញ​ក្រោន​ បាន​ ១គ្រាប់​តាម​ស្មើ​វិញ រក​បាន​ដោយ​កីឡាករ​ ញាន សុស៊ីដាន ការ​ប្រកួត​នៅ​តែបន្ត​តាន់​តឹង​ដាក់​គ្នា​ និង​មាន​ការ​ផ្លាស់​ប្ដូរ​កីឡាករ ដើម្បី​បង្កើន​យុទ្ធសាស្រ្តរៀងៗខ្លួន ភ្នំពេ​ញ​ក្រោន​ បាន​មាន​ឱកាសរក​បាន​១គ្រាប់​ទៀត ស៊ុត​បញ្ចូល​ទី​ដោយ​ Andres Nieto ដោយ​រក្សា​លទ្ធផល​រហូត​ដល់​បញ្ចប់​ការ​ប្រកួត ក្នុង​លទ្ធផល ២-១។

បិទបញ្ចប់​ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) (ថ្នាក់ជាតិ) នៅ​លើកទី១៨ ឆ្នាំ២០២៤-២០២៥ ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​មាន​ដូច​ខាង​ក្រោម៖

  • ម្ចាស់​ជើង​ឯក៖ ក្លិបាល់ទាត់​ភ្នំពេញក្រោន
  • ជើងឯករង៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយ​រៀង
  • ចំណាត់​ថ្នាក់​លេខ៣៖ ក្លិបបាល់ទាត់បឹងកេត
  • ចំណាត់​ថ្នាក់​លេខ៤៖ ក្លិបបាល់ទាត់​វិសាខា

កីឡាករ​ឈ្នះ ពានរង្វាន់ឯកត្តជន​ រួម​មាន៖

  • កីឡាករ​ សៀង ចន្ធា របស់​បឹង​កេត ឈ្នះ​ពាន​រង្វាន់ កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ
  • កីឡាករ​ ម៉ាត់ នូរុណ របស់​បឹង​កេត ឈ្នះ​ពាន​រង្វាន់ កីឡាករ​ល្អជាងគេ
  • អ្នកចាំទី អ៊ំ វិចិត្រ របស់​ភ្នំពេញក្រោន ឈ្នះពាន​រង្វាន់ អ្នកចាំទីល្អជាងគេ

នេះជាលើកទី៥ ហើយ ដែលភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងប្រវត្តិពាន Hun Sen Cup និង​ធ្លាប់​ឈ្នះ​ជើង​ឯក​បាន ២លើករួច​មក​ហើយ (២០០៨, ២០០៩) ខណ:ឆ្នាំ២០២៥​នេះ គឺ​ជាលើក​ទី៣ របស់​ពួក​គេ បន្ទាប់​ពី​ខកខានអស់រយ:ពេល ១៦ឆ្នាំគត់ ចាប់​ពី​ឆ្នាំ២០០៩មក។

ងាក​មក​ព្រះខ័ន​រាជស្វាយរៀង​វិញ បាន​ឡើង​មក​កាន់​វគ្គ​នេះ ជាលើកទី១០ហើយ សម្រាប់​ឆ្នាំនេះ និង​ធ្លាប់​បាន​ឈ្នះ​ជើង​ឯកបាន ៥លើក (២០១១, ២០១២, ២០១៥, ២០១៧, ២០២៣–២៤)។

រំលឹក​ថា ក្រុម​ទាំង២ ក៏​ធ្លាប់​បាន​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រនេះ ៣លើក​រួច​មក​ហើយ ដោយ​នៅ​ឆ្នាំ២០០៨ ភ្នំពេញក្រោន (កាលនោះ​មាន​ឈ្មោះ​ថា Phnom Penh Empire) បាន​យក​ឈ្នះ​ប្រះខ័ន​រាជស្វាយរៀង ១-០ នៅ​ឆ្នាំ២០២៣-២៤ ព្រះខ័ន​រាជស្វាយរៀង បាន​យក​ឈ្នះ​ភ្នំពេញ​ក្រោន​វិញ​ម្ដង ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះ​បន្ត​បែងចែក​ជា​២កម្រិត ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​ក្នុង​នោះ ទី១) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត និង​ទី២) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ។ ក្រោយ​រក​ឃើញ​ក្រុម​ជើង​ឯក​ និង​កូតា ចេញ​ពី​​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ខេត្ត​។

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥​នេះ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ។ ខណ:ជើងឯកថ្នាក់​ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បាន​ទៅលើ​ក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង។

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវ​បាន​បង្កើតឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.