ក្រោយបញ្ចប់លីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៤-២៥ ក្រុមបាល់ទាត់បិសាចក្រហម Manchester United រៀបចំចេញដំណើរមកកាន់តំបន់អាស៊ានភ្លាមៗ ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម ASEAN All Stars (កីឡាករឆ្នើមៗប្រចាំតំបន់អាស៊ាន) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ Bukit Jalil ប្រទេសម៉ាឡេស៊ី។

នេះគឺជាលើកដំបូងក្នុងរយ:ពេល១៦ឆ្នាំចុងក្រោយ ដែលក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងធ្វើដំណើរទៅប្រកួតមិត្តភាពអន្តរជាតិសារជាថ្មីនៅប្រទេសម៉ាឡេស៊ី ដោយប្រកួតលើកចុងក្រោយគឺនៅឆ្នាំ ២០០៩ បានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី ២ដងក្នុងលទ្ធផល ៣-២ នៅថ្ងៃទី១៨ ខែកក្កដា និងលទ្ធផល ២-០ នៅថ្ងៃទី២០ ខែកក្កដា។
ចំពោះសមាជិកចុងក្រោយរបស់ Premier League ដែលប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសម៉ាឡេស៊ី គឺក្រុម Liverpool កាលពីឆ្នាំ ២០១៥ ដោយបញ្ចប់លទ្ធផលស្មើគ្នា ១-១។
សមាសភាព ASEAN All Stars ក្រោមការដឹកនាំរបស់លោក Kim Sang Sik៖


