ខ្សែការពារស្លាបរបស់ហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold នឹងផ្លាស់ទៅចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃ (Free Agent) នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុនេះ ខណ:កិច្ចសន្យារយ:ពេល៥ឆ្នាំ ដល់ឆ្នាំ២០៣០។

Trent Alexander-Arnold បានស្រក់ទឹកភ្នែកយ៉ាងខ្លាំងនៅថ្ងៃចុងក្រោយ មុនចាកចេញពី Liverpool ក្រោយរួមរស់អស់ ២០ឆ្នាំតាំងពីថ្នាលយុវជន រហូតដល់ឈុតធំ។

គួរដឹងថាលីគកំពូលអង់គ្លេស Premier League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៨៨ ខណ: ក្រុមបាល់ទាត់ Man United និង Liverpool ឈ្នះច្រើនជាងគេសរុប ២០លើក ស្របពេល Arsenal ១៣លើក ចំណែកឯ Man City ១០លើក៕

Share.