បាល់ទាត់កម្ពុជា នារដូវកាលឆ្នាំ២០២៤-២៥នេះ បានបញ្ចប់ជាផ្លូវការ ស្របពេលដែលម្ចាស់ជើងឯក គ្រប់កម្រិតនៅក្នុងលីគ ក៏ដូចជាពានរង្វាន់លីគនារី និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) (ថ្នាក់ជាតិ) នៅលើកទី១៨ ឆ្នាំ២០២៤-២០២៥ ក៏បានរកឃើញម្ចាស់ជើងឯកដូចគ្នា។
ក្នុងនោះសម្រាប់ក្រុមបាល់ទាត់ដែលទទួលបានលទ្ធផលសំខាន់ៗ ក្នុងរដូវកាល២០២៤-២០២៥ នេះរួមមាន៖
លីគកំពូលកម្ពុជា (Cambodian Premier League)
- ម្ចាស់ជើងឯក៖ ព្រះខ័នរាជស្វាយរៀង
- ជើងឯករង៖ ភ្នំពេញក្រោន
- លេច៣៖ វិសាខា
- លេខ៤៖ បឹងកេត

ពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ
- ម្ចាស់ជើងឯក៖ ភ្នំពេញក្រោន
- ជើងឯករង៖ ព្រះខ័នរាជស្វាយរៀង
- លេខ៣៖ បឹងកេត
- លេខ៤៖ វិសាខា

លីគនារីកម្ពុជា Cambodian Women’s League
- ម្ចាស់ជើងឯក៖ ភ្នំពេញក្រោន
- ជើងឯករង៖ វិសាខា
- លេខ៣៖ ណាហ្គាវើលដ៍
- លេខ៤៖ ព្រះខ័នរាជស្វាយរៀង

លីគយុវជនអាយុក្រោម១៦ឆ្នាំ U16 Cambodian Youth League
- ម្ចាស់ជើងឯក៖ វិសាខា
- ជើងឯករង៖ សៀមរាប
- លេខ៣៖ កងយោធពលខេមរភូមិន្ទ

លីគយុវជនអាយុក្រោម១៩ឆ្នាំ U19 Cambodian Youth League
- ម្ចាស់ជើងឯក៖ ISI ដង្កោសែនជ័យ
- ជើងឯករង៖ វិសាខា
- លេខ៣៖ បឹងកេត

អ៊ីខេមបូឌានព្រីមៀរលីគ (E-Cambodian Premier League)
- ម្ចាស់ជើងេក៖ ណាហ្គាវើលដ៍ (ទឹម វង្សរ៉ាវុទ្ធ)
- ជើងឯករង៖ បឹងកេត
- លេខ៣៖ សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ
- លេខ៣ (ស្ទួន). ព្រះខ័នរាជស្វាយរៀង៕


