ភ្នំពេញ ៖ ស៊ុតមាន់ចំនួន២៥៥០០គ្រាប់ ត្រូវបានឈ្មួញដឹកតាមរថយន្តសាំយ៉ុងមួយគ្រឿង ដែលនាំចូលមកពីប្រទេសវៀតណាម យកទៅចែកចាយលក់នៅរាជធានីភ្នំពេញ គ្មានលិខិតអនុញ្ញាតិ ត្រូវបានកម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់ចាប់ឃាត់បានកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ស៊ុតមាន់ចំនួន២៥៥០០គ្រាប់ ត្រូវបានឈ្មួញដឹកតាមរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-6203 លួចនាំចូលពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ គ្មានលិខិតអនុញ្ញាតិ ដើម្បីលក់ចែកចាយបន្តក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់ឃាត់ចាប់បាន ។

បន្ទាប់ពីឃាត់បានស៊ុតមាន់ នាំយកទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.