ភ្នំពេញ ៖ បន្ទាប់ពីភ្លៀងធ្លាក់រយៈពេល៣ថ្ងៃជាប់គ្នា ធ្វើឱ្យតំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលរងទឹកជន់លិចផ្លូវ ផ្ទះ ពិសេស កំណាត់ផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើង២ ភូមិត្រពាំងពោធិ៍ ជាប់គល់ស្ពានអាកាសចោមចៅ ផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ទើបនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរ សង្កាត់ចោមចៅទី៣ អាជ្ញាធរខណ្ឌ ចុះកាយ បារ ស្តារសំរាម តាមប្រឡាយ លូ ដើម្បីពន្លឿនចតន្តទឹកហូរ ។

តាមអាជ្ញាធរបានឱ្យដឹងថា តំបន់ខាងលើ មិនខុសណាពីតំបន់ផ្សេងទៀត ក្នុងរាជធានី ខេត្ត ភ្លៀងធ្លាក់៣ថ្ងៃជាប់គ្នា ធ្វើឱ្យទឹកជន់លិចតំបន់មួយចំនួនក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ទឹកហូររំដោះចេញមិនទាន់ ដើម្បីសម្រួលចរន្តទឹកហូរ កម្លាំងអាជ្ញាធរ ដើរកាយ បារស្តារសំរាម តាមប្រឡាយ លូ ធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿន ។

បើតាមប្រជាពលរដ្ឋ បានលើកឡើងថា ភ្លៀងធ្លាក់ទឹកលិចសុឹងរាល់ឆ្នាំទៅហើយ នារដូវវស្សា មិនដឹងថាប្រឡាយ លូ សម្រាប់បង្ហូររំដោះទឹកចេញយ៉ាងណានោះទេ មានតែអាជ្ញាធរទេទើបដឹងថាធ្វើយ៉ាងណា ៕

អត្ថបទ៖ តាតុងសែនជ័យ

