ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសថៃ បន្ដជាបញ្ហាគួរឱ្យព្រួយបារម្ភ ដោយគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា នេះ ករណីឆ្លងកូវីដ១៩ថ្មី មានចំនួន ៥២,៩១៧ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤នាក់។

យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ (DDC) បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២៥ ចំនួនអ្នកឆ្លងបានកើនឡើងដល់ ១៨៦,៣០៨នាក់ ដោយមានអ្នកស្លាប់សរុបមានចំនួន ៤៤នាក់។

ខេត្ត ក្រុងចំនួន ៥ ដែលមានករណីឆ្លងច្រើនជាងគេ គឺ ទីក្រុងបាងកក មានចំនួន ៩,៥៦០ករណី, ខេត្តឈុនបុរី ៣,៣៣៧ករណី, ខេត្តសាមុតប្រាកាន ២,២៧៩ករណី និងខេត្តរ៉ាយ៉ង ២,១៥២ករណី។

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ (DDC) បានកត់សម្គាល់ថា ករណីកូវីដ១៩ នៅតែបន្ដកើតមាន ជាពិសេសរដូវវស្សា និងរដូវវិស្សមកាល។

ទាក់ទិននឹងបញ្ហានេះ នាយកដ្ឋានបានណែនាំដល់សាធារណជនឱ្យចាត់វិធានការបង្ការទប់ស្កាត់នូវការឆ្លងរីករាលដាលកាន់តែខ្លាំង ដោយណែនាំឱ្យប្រជាជនពាក់ម៉ាស់ លាងដៃជាមួយអាកុល ជៀសវាងនៅជិតអ្នកមានរោគសញ្ញា៕

ប្រភព៖ The Nation Thailand

Share.