សិល្បៈជាតិ៖ ត្បិតថា ព្រឹត្តិការណ៍ UNFILTERED Fashion Show របស់សាលាផ្នែកច្នៃម៉ូដអន្ដរជាតិ Raffles International College Phnom Penh បានបញ្ចប់ទៅយ៉ាងអស្ចារ្យក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រនៅតែជាប់ចិត្តជាមួយម៉ូដសម្លៀកបំពាក់ប្លែកៗដែលជាស្នាដៃរបស់កូនស្រីច្បងអ្នកនាង គង់ សុជាតិ និងមិត្តរួមថ្នាក់បានបង្ហាញឡើងយ៉ាងអស្ចារ្យនារាត្រីនោះ។

សំលៀកបំពាក់ស្អាតជាច្រើនម៉ូដត្រូវបានរំលេចគំនិតច្នៃប្រឌិតនិងជាស្នាដៃរបស់និសិត្ស ៦រូបមកផ្នែក Fashion Designer បញ្ចេញស្នាដៃ ក្រោមការណែនាំ និងផ្តល់ការប្រឹក្សាផ្ទាល់ពីសំណាក់សាស្តាចារ្យបរទេសប្រចាំសាលា Raffles ដែលរួមគ្នាបង្កើតកម្មវិធីដ៏លំដាប់អន្តរជាតិនោះឡើង ។
ត្បិតថា ក្មេងតែវ័យមែនកញ្ញា Mao SalpheapNelly មានទេពកោសល្យច្បាស់លាស់សម្រាប់ធ្វើឱ្យព្រឹត្តិការណ៍មួយនេះក្លាយជាទីចាប់អារម្មណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ អ្នកនាង គង់ សុជាតិ បានលើកឡើងថា «គឺជាស្នាដៃការងារដែលបានបង្កើតឡើងដោយស្នាដៃ កូនស្រី Mao SalpheapNelly និងមិត្តរួមថ្នាក់សំរាប់មុខជំនាញ Fashion Marketing & Management របស់ Raffles International College»។ អ្នកនាងពោលសរសើរកូនស្រីថា «ពិតជាអស្ចារ្ស និង មិនសសើរមិនបានចំពោះកូនស្រី Salpheap Nelly និងក្រុមការងារ !»។

មូលហេតុដែលកូនស្រីច្បងអ្នកនាង គង់ សុជាតិ ជ្រើសសាលា Raffles ដើម្បីបន្ថែមជំនាញ ព្រោះថាសាលាមួយនេះមានសាលនៅតំបន់អាស៊ីមានដូចជា នៅប្រទេសកម្ពុជា ,ថៃ ,ម៉ាឡេស៊ី,ឥណ្ឌា,ឥណ្ឌូណេស៊ី,សាំងហ្គាពួរ,ចិន និងអ៊ីតាលី។ សលាមួយនេះបានបើកទ្វារទទួលសិស្សសិក្សានៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១០ លើបទពិសោធន៍បង្រៀនសិស្សជាង ៤០ ឆ្នាំ។ កញ្ញា Mao SalpheapNelly ត្រូវបានមហាជនចាប់អារម្មណ៍ថា ព្រោះតែមានគ្រិះខាងឌីហ្សាញបែបនេះហើយ ទើបបានជាកញ្ញាមានរូបសម្រស់ស្រស់ស្អាតជាមួយជាមួយនឹងការតុបតែងខ្លួន មើលទៅស៊ីវិល័យទាន់សម័យដូចនារីបរទេស។

គួររំលឹកថា ព្រឹត្តិការណ៍ UNFILTERED Fashion Show របស់សាលាផ្នែកច្នៃម៉ូដអន្ដរជាតិ Raffles International College Phnom Penh នៅអគារ CONNEXION កោះពេជ្រ កាលពីរាត្រីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយមានវត្តមានពិធីការិនីល្បីឈ្មោះ អ្នកនាងគង់ សុជាតិ, កញ្ញា ឌួង ហ្សូរីដា, លោក អេឡិច ចាន់ត្រា និងតារាបង្ហាញម៉ូដប្រុសស្រីចំនួន៣០នាក់ រួមទាំងក្រុម Influencer ជាច្រើនដួង, ភ្ញៀវជាតិ និងអន្ដរជាតិដល់ទៅជិត៣០០នាក់៕

