ក្រោយចាកចេញពីក្រុមបាល់ទាត់ Bayer 04 Leverkusen ពេលនេះលោក Xabi Alonso បានចុះហត្ថលេខាដឹកនាំក្រុម Real Madrid ចាប់ពីរដូវកាល ២០២៥-២៦ តទៅជាមួយកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨។

គោលដៅដំបូងរបស់លោក Xabi Alonso ដឹកនាំ Real Madrid គឺក្នុងពានរង្វាន់ 2025 FIFA Club World Cup។
ខណ:បច្ចុប្បន្ន Trent Alexander-Arnold និង Dean Huijsen គឺជាកីឡាករ២នាក់ដំបូងចូលរួម Real Madrid ក្រោមការដឹកនាំរបស់លោក Xabi Alonso។
កីឡាករបន្ទាប់ដែល Real Madrid ត្រៀមចុះហត្ថលេខានាំចូលគឺខ្សែការពារស្លាប Álvaro Carreras និងខ្សែបម្រើ Angelo Stiller៕


