ក្រុមជម្រើសជាតិតាជីគីស្ថាន ក្រោមការដឹកនាំរបស់លោក Gela Shekiladze គ្រូបង្វឹកជនជាតិ ហ្សកហ្ស៊ី បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៤នាក់ចុងក្រោយ ត្រៀមធ្វើដំណើរមកកាន់កម្ពុជា ដើម្បីប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នៅដើមខែមិថុនា ខាងមុខនេះ។

បញ្ជីឈ្មោះកីឡាករ ២៤នាក់ចុងក្រោយក្រុមជម្រើសជាតិតាជីគីស្ថាន ក្រោមការដឹកនាំរបស់លោក Gela Shekiladze គ្រូបង្វឹកជនជាតិ ហ្សកហ្ស៊ី៖

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិតាជីគីស្ថាន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ វឌ្ឍនៈ “Vattanac International Friendly” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ជំនួបមិត្តភាពអន្តរជាតិ រវាងក្រុមទាំង២ ខាងលើនេះ គឺជាត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិតាជីគីស្ថាន ក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup 2027 ជាមួយជម្រើសជាតិ ហ្វីលីពីន។
សម្រាប់សំបុត្រដែលសហព័ន្ធរៀបចំដាក់លក់ជូនអ្នកគាំទ្រគឺមាន២ជម្រើស៖
ជម្រើសទី១៖ គឺការលក់តាមរយៈប្រព័ន្ធ Online ដែលនឹងចាប់ផ្តើមលក់ជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។
ជម្រើសទី២៖ លក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នឹងចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃប្រកួត។
ចំពោះតម្លៃសំបុត្រ រវាងការទិញមុខការប្រកួត និងទិញអំឡុងថ្ងៃប្រកួតគឺមានតម្លៃខុសគ្នា !!!
តម្លៃលក់សំបុត្រមុនថ្ងៃប្រកួត៖
- តំបន់ទីតាំង A ១សន្លឹកតម្លៃ ២០,០០០៛ ខណៈតម្លៃនៅតំបន់ B គឺ១សន្លឹកតម្លៃ ១០,០០០៛
តម្លៃលក់នៅថ្ងៃប្រកួត៖
- តំបន់ A ១សន្លឹកតម្លៃ ៣០,០០០៛ ខណៈតម្លៃតំបន់ B គឺ១សន្លឹកតម្លៃ ១៥,០០០៛ ។

គួរបញ្ជាក់ថា រំលង់បាន ២០ថ្ងៃ នៅក្នុងខែមិថុនា ដដែរនេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតមិត្តភាពក្នុងដីដំបូងបំផុតរបស់បួកគេ ជាមួយក្រុមជម្រើសជាតិហ្គាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕


