បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិភូមា៥ នាក់ ករណីដឹកសពជនជាតិចិនម្នាក់ទៅកប់ក្នុងប្រឡាយក្នុងព្រៃ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក។កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥។

ករណីនេះបានកើតឡើងក្រោយពេលមានរថយន្ត ២គ្រឿងជាប់ភក់នៅផ្លូវលំខាងលើ ហើយអ្នកក្នុងរថយន្តបានស្នើសុំឱ្យប្រជាបលរដ្ឋជួយទាញអូសទាញរថយន្តចេញពីភក់ រួចបើកចេញទៅបាត់ទៅ។ លុះព្រឹកឡើងប្រជាពលរដ្ឋសង្ស័យក៏បានរាយការណ៍ឲ្យសមត្ថកិច្ច ចុះពិនិត្យទីតាំងខាងលើស្រាប់តែសកម្លាំងសមត្ថកិច្ចប្រទះឃើញសាកសពបុសរម្នាក់សង្ស័យជាជនជាតិចិន ត្រូវបានគេកប់ផ្លុងចោលក្នុងតំបន់នោះ។

ក្រោយមានការសហការជាមួយអយ្យការសាលាដំបូង និងក្រុមជំនាញ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ ដោយអាចឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ជនជាតិភូមា ៥នាក់ និងចិន ១នាក់) នៅការដ្ឋានសំណង់មួយក្នុងស្រុកអូរជ្រៅ ព្រមទាំងដកហូតរថយន្តឡុចស៊ី២គ្រឿង។

តាមចម្លើយជនសង្ស័យបានរៀបរាប់ថា ជនរងគ្រោះឈ្មោះ A Xing ជាជនជាតិចិនបានស្លាប់នៅក្នុងបន្ទប់ដោយសារជំងឺបេះដូង។ ប៉ុន្តែខ្លួនមានការភ័យខ្លាចមិនដឹងធ្វើយ៉ាង ក៏បែកគំនិតហៅកូនចៅជាជនជាតិភូមា៥នាក់ រួមឃជាមួយនឹងខ្លួនដឹកសពទៅលាក់ក្នុងព្រៃតែម្តងទៅ។ បន្ទាប់ពីការសួរនាំចប់សព្វគ្រប់ លោក ឧត្តមសេនីទោ សិទ្ធិឡោះ ស្នងការ នៃស្នងការដ្ខាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនជាតិភូមា៥នាក់ ទៅតុលាការ ហើយចៅក្រមបានចេញដីដាកាឃុំខ្លួនដាក់ពន្ធនាគារ ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ កណ្តាល

Share.