សេដ្ឋកិច្ច៖ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដំណឹងដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ជ្រាបថា ពិធីសារដែលអនុញ្ញាតឱ្យនាំចេញសំបុកត្រចៀកកាំពីព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋប្រជាមានិតចិន។

យ៉ាងណាមិញ ពិធីនេះត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នៅទីស្តីការរាជធានីភ្នំពេញ។

ក្នុងបរិបទនេះ ក្រសួងសូមអំពាវនាវឱ្យម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំដែលមានបំណងនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំផ្លូវការនៅទីស្តីការក្រសួង ដោយភ្ជាប់ជាមួយគំរូពាក្យស្នើសុំ ដែលភ្ជាប់ជាមួយនឹងសេចក្តីជូនដំណឹងនេះ។

បន្ទាប់ទទួលបានពាក្យស្នើសុំ អង្គភាពជំនាញនៃក្រសួង នឹងអនុវត្តន៍ការត្រួតពិនិត្យ និងវាយតម្លៃអនុលោមតាមបទដ្ឋានបច្ចេកទេសដូចបានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីចិន ដើម្បីធានាបាននូវការនាំចេញដោយសុវត្ថិភាព និងត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០៩៣ ២៦៥ ៥២៦។ អ្នកពាក់ពន្ធគួរបំពេញពាក្យស្នើសុំឱ្យបានទាន់ពេល និងមានភាពទៀងទាត់ ដើម្បីជំរុញឱ្យដំណើរការនាំចេញអភិវឌ្ឍទៅក្នុងទិសដៅល្អ និងមានប្រសិទ្ធភាព៕

Share.