ទេសចរណ៍៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន បានប្រកាសពីការផ្ដួចផ្ដើមយុទ្ធនាការថ្មីក្នុងរដូវកាលបៃតង ដោយនឹងសហការរៀបចំ«ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ»។

ពិធីអន្តរក្រសួងនេះនឹងប្រព្រឹត្តិឡើងនៅ ព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៣:៣០ នាទីរសៀល នៅសាលមណ្ឌលបណ្ដុះបណ្ដាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ការផ្សព្វផ្សាយយុទ្ធនាការនេះ មានគោលបំណងជំរុញការចលនាទេសចរណ៍ក្នុងស្រុក និងពង្រីយរបាយភ្ញៀវទេសចរនៅក្នុងរដូវកាលបៃតង ដែលផ្ទុយពីរដូវបូកបន្ថែមតែងតែមានចំនួនភ្ញៀវបន្តិច។ រដូវកាលបៃតងនេះ កំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាព ដើម្បីជម្រុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍។

ក្នុងន័យនេះ ការផ្ដល់ព័ត៌មានត្រឹមត្រូវ ស្របនឹងការពិត និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ជាផ្នែកសំខាន់ក្នុងការជម្រុញយុទ្ធនាការទេសចរណ៍ឱ្យទទួលបានជោគជ័យផងដែរ។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចិត្ត ចូលរួមស្តាប់ និងចូលរួមពិភាក្សាផ្ទាល់ដោយគ្រាន់តែចុះឈ្មោះចូលរួមដោយស្កេន QR Code ដែលបានភ្ជាប់នៅខាងក្រោមសេចក្ដីជូនដំណឹងដែលបានប្រកាស។

Share.