លោក Kim Sang-sik បានកោះហៅកីឡាករគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ានចូលរួមជាមួយក្រុម ASEAN All-Stars (កីឡាករឆ្នើមៗប្រចាំតំបន់អាស៊ាន) ដើម្បីត្រៀមជួបក្រុមបាល់ទាត់បិសាចក្រហម Manchester United មិត្តភាពអន្តរជាតិ នៅទឹកដីប្រទេសម៉ាឡេស៊ី ថ្ងៃស្ងែកនេះ។

ខាងក្រោមនេះគឺជាសមាសភាពក្រុម ASEAN All Stars ក្រោមការដឹកនាំរបស់លោក Kim Sang Sik គ្រូសញ្ជាតិកូរ៉េខាងត្បូង៖
អ្នកចាំទី រួមមាន៖
- ម៉ាឡេស៊ី៖ Haziq Nadzli (Johor Darul Ta’zim)
- ថៃ៖ Patiwat Khammai (Bangkok United)
ខ្សែការពារ រួមមាន៖
- វៀតណាម៖ Do Duy Manh (Hanoi)
- ម៉ាឡេស៊ី៖ Azam Azmi (Terengganu FC)
- ម៉ាឡេស៊ី៖ Adib Ra’op (Penang FC)
- ម៉ាឡេស៊ី៖ Declan Lambert (Kuala Lumpur FC)
- សិង្ហបុរី៖ Irfan Fandi (Port FC)
- ហ្វីលីពីន៖ Amani Aguinaldo (Melaka FC)
- កម្ពុជា៖ Mohammed Faeez Khan (Visakha FC)
ខ្សែបម្រើ រួមមាន
- វៀតណាម៖ Nguyen Hoang Duc (Phu Dong)
- វៀតណាម៖ Nguyễn Hai Long (Hanoi FC)
- ថៃ៖ Ben Davis (Uthai Thani)
- ថៃ៖ Worachit Kanitsribampen (Port FC)
- ម៉ាឡេស៊ី៖ Sergio Aguero (Pahang FC)
- ទីម័រ ខាងកើត៖ John Pedro (Angkor Tiger)
- មីយ៉ាន់ម៉ា៖ Tiger Tiger Lwin (Lamphun Warriors)
ខ្សែប្រយុទ្ធ រួមមាន៖
- វៀតណាម៖ Nguyen Van Vi (Nam Dinh)
- ហ្វីលីពីន៖ Sandro Reyes (FC Gütersloh)
- កម្ពុជា៖ Abdel Kader Coulibaly (Angkor Tiger FC)
- ឡាវ៖ Bounphachan Bounkong (Svay Rieng)
ក្រោយបញ្ចប់លីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៤-២៥ ក្រុមបាល់ទាត់បិសាចក្រហម Manchester United កាលពីថ្ងៃទី២៦ ឧសភា បានចេញដំណើរមកកាន់តំបន់អាស៊ានភ្លាមៗ ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម ASEAN All Stars (កីឡាករឆ្នើមៗប្រចាំតំបន់អាស៊ាន) នៅពហុកីឡដ្ឋានជាតិ Bukit Jalil ប្រទេសម៉ាឡេស៊ី។

ស្របពេលកីឡាករ ខូលីបាលី អាប់ឌែល និង កាន់ ម៉ូ តំណាងកម្ពុជា រួមជាមួយ Bounphachan Bounkong តំណាងឡាវ ក៏បានចេញដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្រុម ASEAN All Stars ប្រកួតទល់នឹង Man United នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ Bukit Jalil ប្រទេសម៉ាឡេស៊ី៕


