ពោធិ៍សាត់÷ សមត្ថកិច្ចបានចុះបង្ក្រាបសកម្មភាពល្បែងស៊ីសងឆ្នោតឡូតូតាមអនឡាញមួយកន្លែង ស្ថិតនៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង 3:30 នាទីរសៀល ថ្ងៃទី 26 ខែឧសភា ឆ្នាំ 2025 ដោយឃាត់ខ្លួនធ្វើការអប់រំម្ចាស់ទីតាំងម្នាក់។


ជនសង្ស័យឈ្មោះ វ៉ន ចាន់នួន ភេទស្រី អាយុ 19 ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន និងដកហូតវត្ថុតាង រួមមាន កុំព្យូទ័រ១គ្រឿង, ដុំ Wi-Fi ១។






បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុក អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់បន្តទៀត ។ករណីមិនរាងចាលនឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ពោធិ៍សាត់

