ភ្នំពេញ៖ ផ្លូវតូចធំក្នុងរាជធានីភ្នំពេញ អ្នកលក់ដូរដោយ កង់ រទេះរុញ ម៉ូតូ រ៉ឺម៉ក តូច ធំ ចល័តជាច្រើន បានឈប់ចតលើដងផ្លូវដើម្បីលក់ដូរ នៅតាមទីប្រជុំជន ដូចជាតាមដងផ្លូវជាប់ ផ្សារ សាលារៀន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងទីតាំងផ្សេងៗទៀតដែលមានមនុស្សចេញចូលច្រើន ធ្វើឱ្យផ្លូវរួមតូចបង្កការកកស្ទះចរាចរណ៍ និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយអ្វីដែលសំខាន់នោះគឺពួកគាត់ប្រឈមទៅនិងគ្រោះថ្នាក់ចរាចណ៍នៅលើដងផ្លូវនេះទាំងនេះតែម្ដង។

ជាក់ស្តែងនៅលើដងផ្លូវព្រៃសត្រង់ចំណុចខាងមុខរោងចក្រមួយកន្លែងក្នុងមូលសង្កាត់ដង្កោ ខណ្ឌដង្កាលរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តស៊េរីទំនើបមួយគ្រឿងបានបើករ៉េចង្កូតទៅរះម៉ូតូភ្ជាប់រុឺម៉កលក់បបរ គុទាវ ភេសជ្ជៈ និងម៉ូតូជាច្រើនគ្រឿង ដែលកំពុងឈប់ចតលក់ដូរនៅលើដងផ្លូវ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់ត្រូវបានរថយន្តសាម៉ុយដឹកបញ្ជូនទៅជួយសង្គ្រោះ។

កន្លែងមកអាជ្ញាធរមូលដ្ឋានតាមបណ្ដាខ័ណ្ឌនានានៅក្នុងរាជធានីភ្នំពេញតែងតែចុះធ្វើសណ្ដាប់ធ្នាប់ជារឿយៗតាមដងផ្លូវសាធារណ:រំដោះយកចិញ្ចើមផ្លូវ កាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងសោរភ័ណ្ឌភាពតាមដងផ្លូវសាធារណៈ ដើម្បីសុខសុវត្ថភាពប្រជាពលរដ្ឋ។

ដើម្បីចូលរួមដោះស្រាយបញ្ហាដែលប្រឈមជួបដូចសព្វថ្ងៃ សូមបងប្អូនប្រជាពលរដ្ឋដែលលក់ដូរតាមមធ្យោបាយផ្សេងៗនិងប្រកបរបរទទួលទាននៅតាមដងផ្លូវ សូមកុំយកដងផ្លូវសាធារណៈឈប់ចតលក់ដូរដែលបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរនិងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត បើសិនជាឈប់ឬចតលក់ដូរសូមអែបទៅចិញ្ចើមផ្លូវឬឡើងទៅលើចិញ្ចើមផ្លូវអោយផុតទៅតាមលទ្ធិភាពដែលអាចធ្វើទៅបាន អោយប្រាកដថាមិនប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងទៀត ដើម្បីសុវត្ថភាពដល់ភ្ញៀវនិងខ្លួនយើងផ្ទាល់៕

អត្ថបទ៖ សេងសាវី

Share.