ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានទិញយន្តហោះថ្មី ចំនួន១គ្រឿងគឺ ប្រភេទ Aircraft ATR72-600 ដើម្បីបម្រើដល់ការធ្វើដំណើររបសស់ភ្ញៀវទេសចណ៍ នៅក្នុងប្រទេសកម្ពុជា។

យន្តហោះថ្មី ATR72-600 បានធ្វើដំណើរមកកម្ពុជា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្វាគមន៍ ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia)។
យន្តហោះប្រភេទថ្មី នេះតម្លៃប្រមាណជា ២៤លានដុល្លារនេះ ATR72-600 ត្រូវបានគេស្គាល់ថា ប្រសិទ្ធភាពក្នុងការសន្សំប្រេងដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់ប្រេងតិចជាងយន្តហោះប្រភេទចាស់ពី ១៥ទៅ២០ភាគរយ ហើយត្រូវការផ្លូវរត់ខ្លី។

កម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលមានទង់ជាតិកម្ពុជា ហើយមានទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ។ កម្ពុជាអង្គរអ៊ែរ បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០០៩។
ក្រុមហ៊ុននេះ ត្រូវបានវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាដែលមានភាគហ៊ុន ៥១% និងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដែលមានភាគហ៊ុន ៤៩% ហើយត្រូវបានអនុញាតិឱ្យមានការហោះហើរ codeshare flights ជាមួយក្រុមហ៊ុន Vietnam Airlines។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) មានយន្តហោះកំពុងប្រត្តិបត្តិការណ៍ ចំនួន ៧គ្រឿងរួចមកហើយ រួមមាន Airbus A321-200 ចំនួន ៥គ្រឿង និង ATR 72-500 ចំនួន ២គ្រឿង។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរត្រូវបានបង្កើតឡើងនៅថ្ងៃ ៣១ ខែកក្កដា ឆ្នាំ១០០៩ និងដែលបានជំនួសក្រុមហ៊ុនអាកាសចរណ៍ជាតិ រ៉ូយ៉ាល់អ៊ែរកាំបូដ Royal Air Cambodge ដែលបានក្ស័យធននៅឆ្នាំ២០០១។ ក្រុមហ៊ុនដ៏ថ្មីស្រឡាងនេះផ្តោតសំខាន់ក្នុងការបម្រើការធ្វើដំណើររបសស់ភ្ញៀវទេសចណ៍ ជាពិសេសការទស្សនាប្រាសាទអង្គរវត្ត៕
ប្រភព៖ វិគីភីឌា និង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល


