ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានបើកប្រតិបត្តិការអស់រយៈពេល៣ថ្ងៃ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបង្ក្រាបបណ្តាញជួញដូរ កែឆ្នៃ និងរក្សាទុកសារធាតុញៀនខុសច្បាប់ នៅក្រុងបាវិត និងក្រុងស្វាយរៀង ដកហូតគ្រឿងញៀនមួយចំនួនធំ។

ប្រតិបត្តិការនេះ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក កាន កេន ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងក្រុងស្វាយរៀងរហូតឈានទៅដល់ការឃាត់ខ្លូនជនសង្ស័យចំនួន០៨ នាក់ ជាជនជាតិវៀតណាម និងដកហូតគ្រឿងញៀនមួយចំនួនធំ។

គោលដៅទី១ កម្លាំងសម្ថកិច្ចដកហូតគ្រឿងញៀន រួមមាន៖ គ្រឿងញៀនប្រភេទកេតាមីនទម្ងន់ ៤,២១២.៤៥ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១០៦.០៦ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ១,៤៣៦.០៩ក្រាម, ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីនទម្ងន់ ៤៤៤.៦៤ក្រាម។ និងគោលដៅទី២ ស្ថិតនៅផ្ទះជួលភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង រួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន ៤៦គីឡូ២៩៤.១៦ក្រាម , ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥៦០.៤៣ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ៣៨៦៥.៣៩ក្រាម,ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់១៣៣៧, សារធាតុមិនច្បាស់ទម្ងន់ ៦៨៦២,៥២ក្រាម សរុបសារធារធាតុញៀនទម្ងន់ ៥០,៧១៨.៩៨ក្រាម ស្មើរ ៥០គីឡូ៧១៨.៩៨ក្រាម ព្រមទាំងឧបករណ៍សម្ភារៈកែឆ្នៃមួយចំនួនទៀត ។

បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទ៖ កណ្តាល

