អំឡុងថ្ងៃ FIFA Days ខាងមុខនេះក្រុមជម្រើសជាតិកម្ពុជា មានភារៈកិច្ចមួយគឺត្រូវបើក​ទ្វារពហុកីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ទទួលក្រុមភ្ញៀវជម្រើសជាតិតាជីគីស្ថាន ប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ វេលាម៉ោង ៧:០០ នាទីយប់។

មុនដល់ថ្ងៃប្រកួត សារព័ត៌មានត្រយង សូមលើកយកប្រវត្តិប្រកួតរបស់ក្រុមជម្រើសជាតិតាជីគីស្ថាន និង​កម្ពុជា មក​ជម្រាប​ជូនប្រិយមិត្តដូចតទៅ៖

-ប្រវត្តិ៥ប្រកួតកន្លងទៅរបស់ក្រុមជម្រើសជាតិតាជីគីស្ថាន គឺឈ្នះ៣ និងចាញ់២

  • ប្រកួតថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ តាជីស្ថាន ចាញ់ហ្វីលីពីន ០-៣ ពានរង្វាន់ King’s Cup វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣
  • ប្រកួតថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២៤ តាជីគីស្ថាន យកឈ្នះ នេប៉ាល់ ៤-០ ប្រកួតមិត្តភាពអន្តរជាតិ
  • ប្រកួតថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២៤ តាជីគីស្ថាន យកឈ្នះ អាហ្វហ្គានីស្ថាន ៣-១ ប្រកួតមិត្តភាព​អន្តរជាតិ
  • ប្រកួតថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៥ តាជីគីស្ថាន ចាញ់ បេឡារុស្ស ០-៥ ប្រកួតមិត្តភាព​អន្តរជាតិ
  • ប្រកួតថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ តាជីគីស្ថាន យកឈ្នះទីម័រខាងកើត ១-០ ប្រកួតAFC Asian Cup qualification

ប្រវត្តិ៥ប្រកួតកន្លងទៅរបស់ក្រុមជម្រើសជាតិតាជីគីស្ថាន គឺមិនដែលចាញ់សោះ

  • ប្រកួតថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ចាញ់សិង្ហបុរី ២-១ ពានរង្វាន់ Asean Championship
  • ប្រកួតថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ឈ្នះទីម័រខាងកើត ២-១ ពានរង្វាន់ Asean Championship
  • ប្រកួតថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ចាញ់ថៃ ៣-២ ពានរង្វាន់ Asean Championship
  • ប្រកួតថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥ វៀតណាម ឈ្នះកម្ពុជា ២-១ មិត្តភាពអន្តរជាតិ
  • ប្រកួតថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ កម្ពុជា ឈ្នះអារូបា ១-២ មិត្តភាពអន្តរជាតិ

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានជួបគ្នា១លើក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ កន្លងទៅ ដោយ​កាលនោះក្រុមគោព្រៃកម្ពុជា ចាញ់តាជីគីស្ថាន ៣-០ ក្នុងការប្រកួតមិត្តភាព៕

Share.