ក្រុមតោខៀវ Chelsea របស់អង់គ្លេស បានយកឈ្នះក្រុមបាល់ទាត់ Real Betis របស់អេស្ប៉ាញ នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៤-១ ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីបអឺរ៉ុប UEFA Conference League រដូវកាល ២០២៤-២៥ នៅកីឡដ្ឋាន Wrocław ប្រទេសប៉ូឡូញ។

ទស្សនាវីដេអូហាយឡាយ៖
គួរដឹងថាពានរង្វាន់ UEFA Conference League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០២១ ខណ:មានតែក្រុមបាល់ទាត់ចំនួន៣ប៉ុណ្ណោះធ្លាប់ឈ្នះគឺ Roma, West Ham United និង Olympiacos។

ខណ:ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប 2024–25 UEFA Europa League គឺក្រុមបាល់ទាត់ Tottenham Hotspur បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះ Manchester United ក្នុងលទ្ធផល ១-០ វគ្គផ្តាច់ព្រ័ត្រ នៃ នៅកីឡដ្ឋាន San Mamés ប្រទេសអេស្ប៉ាញ។
ដោយឡែកសម្រាប់ ពានរង្វាន់លំដាប់ទី១ប្រចាំទ្វីបអឺរ៉ុប 2024-25 UEFA Champions League ដែលជាការប្រកួតរវាង Paris Saint-Germain ជាមួយ Inter Milan ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Allianz Arena ប្រទេសអាល្លឺម៉ង់៕


