នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Gérard Jones បានប្រកាសនាំចូលកីឡាករ Loïc Chan កូនកាត់ខ្មែរ-បារាំង ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២៦។

កីឡាករ Loïc Chan កូនកាត់ខ្មែរ-បារាំង បច្ចុប្បន្នរូប​គេ​មានវ័យ ២០ឆ្នាំ​​ គឺជា​កូន​ប្រុស​របស់​លោក Maurice Chan មានសញ្ជាតិ​ខ្មែរ-បារាំង​ គឺជា​តារា​សម្ដែង​ Stunt (តួជំនួស)​ មួយ​រូប​នៅ Hollywood ដែល​ធ្លាប់​សម្ដែង​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន និងម្តាយជាជនជាតិបារាំង។

Loïc Chan គឺជាថ្នាល​យុវជន​របស់​ក្លិប Balmas SC ដែលមានទីតាំងនៅ​ជិត​ទីក្រុង Toulouse ភាគខាងត្បូងប្រទេសបារាំង និង​ថ្នាលយុវ​ជន​របស់ក្លិប RCD Mallorca នៅប្រទេសអេស្ប៉ាញ។

រូបគេក៏ធ្លាប់បានចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ម្តងកាលពីឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក Felix Dalmas ប៉ុន្តែមិនបានធ្វើដំណើរទៅប្រកួត AFF U23 Championship នៅប្រទេសថៃ ជាមួយក្រុមនោះទេពោលគឺបានត្រឹមហ្វឹកហាត់ប៉ុណ្ណោះ៕

Share.