បន្ទាយមានជ័យ ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន៤៥គ្រាប់ ក្រោយពីអង្គភាពសុីម៉ាក់ រាវរកឃើញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅវាលស្រែ ក្នុងភូមិទ្រាល ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្ទេចចោល។




តាមអង្គភាពសុីម៉ាក់ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋគាត់ភ្ជួរស្រែ ប្រទះឃើញគ្រាប់១គ្រាប់ ជាសំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុកក្នុងសម័យកាលធ្វេីសង្គ្រាម ហើយត្រូវបានអង្គភាពសុីម៉ាក់ចុះទៅ រាវ ជាក់ស្តែង រកឃើញរហូតដល់ចំនួន៤៥គ្រាប់ នៅកប់ក្នុងដី ២កន្លែងផ្សេងគ្នា គ្រាប់B40ចំនួន៣០គ្រាប់ និងគ្រាប់រ៉ុកកែតB62 ចំនួន១៥គ្រាប់ ។



ក្រោយពីរកឃើញគ្រាប់ទាំង៤៥គ្រាប់ ត្រូវបានកម្ទេចចោលតែម្តង ជៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗ ។ អាជ្ញាធរសុីម៉ាក់អគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ ជុំវិញសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកកប់ក្នុងដី៕
អត្ថបទ៖ តាតុងសែនជ័យ

