ជំហរខ្មែរ ថែចំណង ចងជាមិត្ត

យល់គ្នាពិត គិតរក្សា ការពារគ្នា

អ្នកជិតខាង សាងភពផែន ដែនសុខជា

រស់រួមគ្នា ជាមិត្តល្អ តរយឆ្នាំ។

សាងព្រំដែន ផែនភពភ័ព្វ គាប់ប្រាថ្នា

នៃខេមរា ថាចង់បាន ក្សាន្តសូមចាំ

ស្អប់ជម្លោះ ទោះធំតូច ខូចស្រុកស្រាំ

ខ្មែរសូមផ្តាំ ចាំទុកមិត្ត ជិតដូចឆ្ងាយ។

កុំអាងមាន ហ៊ានបំភាន់ ជាន់បំភ័យ

ចង់បំភ្លៃ គៃបំបាត់ កាត់កប់កាយ

រើសីមា ថាតាមចិត្ត ឥតខ្វល់ខ្វាយ

ក្រែងត្រូវស្តាយ កាយដុនដាប ក្រាបគ្រាំគ្រា៕

និពន្ធ៖ សំ​ នឿន

Share.