ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ស្ថិតនៅពូល B ជាមួ វៀតណាម និងឡាវ ពានរង្វាន់ជើងឯកអាស៊ាន 2025 ASEAN U-23 Championship នៅឥណ្ឌូណេស៊ី។

ពានរង្វាន់ជើងឯកអាស៊ានអាយុក្រោម២៣ឆ្នាំនេះនឹងចាប់ផ្តើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី។

ពានរង្វាន់ AFF U23 Championship បង្តើតឡើងដំបូងនៅឆ្នាំ២០០៥ ដោយប្រទេសថៃ គឺជាម្ចាស់ជើងឯកក្នុងផ្ទះខ្លួនឯង ខណៈឆ្នាំ២០១៩ និងឆ្នាំ២០២២ កម្ពុជាបានទទួលសិទ្ធជាម្ចាស់ផ្ទះ ស្របពេលដែលក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គ្រងជើងឯកនៅឆ្នាំ២០១៩ និងក្រុមវៀតណាម គ្រងជើងឯកនៅឆ្នាំ២០២២ និង២០២៣៕

Share.