កំពង់ស្ពឺ ៖ រថយន្តដឹកអុសមួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែបាក់ស្រុតផ្លូវ ក្បាលស្ពានទំនប់អូរក្បៀ ក្បែរផ្សារស្លាបលែង ក្នុងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។

រថយន្តដឹកអុសដែលផុងក្រឡាប់ យុីឌុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-2715 ។

តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកអុសបើកពីលិចទៅកើត ដល់ចំណុចកើតហេតុបាក់ស្រុតផ្លូវក្រាលកៅស៊ូ ផុងក្រឡាប់រថយន្តនៅក្បាលស្ពានតែម្តង តែមិនបង្កឱ្យអ្នកណារងរបួស បង្កឱ្យរាំងស្ទះចរាចរណ៍ ។

ក្រោយកើតហេតុអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង និងរករថយន្តស្ទូចទៅលើករថយន្តចេញ ដើម្បីឱ្យម្ចាស់រថយន្តដោះស្រាយផលប៉ះពាល់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.