ដោយមើលឃើញពីព្រឹត្តិការណ៍នាពេលថ្មីៗនេះ ជុំវិញការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅខេត្ត Ubon Ratchathani និងខេត្តព្រះវិហារ សាលា Dompraditwittaya ក្នុងប្រទេសថៃ ដែលជាសាលាដែលនៅជិតតំបន់ព្រំដែននោះ បាននឹងកំពុងរៀបចំ និងហាត់សមឡើងវិញនូវផែនការប្រកាសអាសន្ន និងការជម្លៀសខ្លួនជាបន្ទាន់។

វិធានការនេះ គឺដើម្បីធានាដល់ការបង្ការ និងជំរុញការយល់ដឹងអំពីរបៀបការពារខ្លួនក្នុងករណីមានការប៉ះទង្គិចតាមព្រំដែន។
បើតាមការសង្កេត បានបង្ហាញថា សាលា និងសិស្សានុសិស្សថៃបានរៀបចំខ្លួនបានល្អ និងយល់អំពីនីតិវិធីយ៉ាងម៉ត់ចត់៕



