ថៃ៖ តាមខ្លឹមសារចេញផ្សាយពីសារព័ត៌មានថៃបានសរុបចំណុចរចាគ្នារវាងភាគីថៃ -កម្ពុជា នៅតំបន់មុំ ៣ ដែលជាទីតាំងផ្ទុះអាវុធថា ជំនួបពិភាក្សាទ្វេភាគី កម្ពុជា-ថៃ បានចំណាយពេលប្រមាណ ១ម៉ោង និង ២០នាទី ដោយភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នាលើ ៣ ដូចតទៅ៖

១-ភាគីទាំងពីរយល់ព្រមដោះស្រាយបញ្ហានេះតាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដែលនឹងរៀបចំឡើងក្នុងរយៈពេល ២-៣ សប្តាហ៍ខាងមុខ។
២-ភាគីទាំងពីរយល់ព្រមឈជើងនៅចំណុចសមស្របមួយរៀងៗខ្លួន ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន។
៣- ភាគីទាំងពីរ ត្រូវរក្សាទំនាក់ទំនងល្អទ្វេរភាគី និងអនុវត្តន៍ភាពអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយបញ្ហានានា។
យោងតាមបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឧត្តមសេនីយទោ បុនសីន ផាតខ្លាង មេបញ្ជការភូមិភាគ២ប្រចាំប្រទេសថៃ បាននិយាយដូច្នោះ៖ ការចរចារនៅថ្ងៃនេះប្រកបដោយជោគជ័យរៀបរយ កងទ័ពទាំង ២ ប្រទេស ២ ភាគី បានសម្ដែងការគួរសមយ៉ាងខ្ពង់ខ្ពស់ដែលបានចូលមកជជែកដើម្បីដោះស្រាយបញ្ហានៅតំបន់មានបញ្ហា ជាពិសេសតំបន់មុំ ៣ ដោយភាគីទាំងពីរមានការយោគយល់គ្នាយ៉ាងល្អ ព្រោះបារម្ភអំពីសម្ព័ន្ធភាពរវាងប្រទេសទាំងទ្វេរ បារម្ភពីសេដ្ឋកិច្ច នាំភាពក្ដៅក្រហាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងសងខាង។ នាយករដ្ឋមន្ត្រីទាំង ២ ប្រទេសក៏មានក្ដីរំភើប ដែលកងទ័ពប្រទេសទាំង ២ បានប្រជុំជជែកស្វែងរកដំណោះស្រាយដើម្បីរកច្រកចេញរួមគ្នា។

ក្រោយកិច្ចចរចាគឺបានជ្រាបថា ទាំង២ភាគី ឱ្យដកកម្លាំងទៅនៅកន្លែងក្នុងចំណុចដែលសមរម្យ ដើម្បីរងចាំគណៈកម្មការគណៈកម្មការព្រំដែនរួមដោយមានក្រសួងការបរទេសផងដែរ ហើយនឹងមានការប្រជុំ JBC បន្តទៀតនៅអំឡុងពេលឆាប់ៗនេះ ក្នុងរយៈពេលមិនលើសពី ២ សប្ដាហ៍ ក៏នឹងមានអាជ្ញាធរកំណត់តំបន់ព្រំដែនរួមគ្នា មកកំណត់ដើម្បីដោះស្រាយបញ្ហានៃតំបន់ដែលកាន់ផែនទីខុសគ្នា ឬមិនត្រូវគ្នា។ សរុបមកវិញ នៅពេលបច្ចុប្បន្ននេះពួកយើងយោគយល់គ្នា កងកម្លាំងប្រទេសទាំង ២ កំពុងស្វែករកពេលវេលាជជែកគ្នាដើម្បីបញ្ចប់ជម្លោះដែលនាំឱ្យមានការប្រើអាវុធដាក់គ្នាទៅវិញទៅមក។
បន្ត៖ ប្រាសាទតាមាន់ធំគ្មានបញ្ហាអីនោះទេ ព្រោះជាកម្មសិទ្ធរបស់ថៃស្រាប់ហើយ គ្មានចំណុចរសើបអ្វីឡើយ គ្រាន់តែថា យើងទទួលបានភាពប្រសើរច្រើន និងមិនត្រូវឡើងមកបង្ហាញឬផ្សាយ រូបភាព ដែលមើលទៅមានលក្ខណៈមិនទំនង គឺមាននៅក្នុងការចរចាគ្នាស្រាប់ហើយ។
យ៉ាងណាមិញ ក្រោយជំនួបចរចាទ្វេរភាគីរវាងប្រទេសទាំងពីរ និងកិច្ចប្រជុំគណៈកម្មការព្រំដែនរួមនាពេលខាងនេះ គេសង្ឃឹមថាស្ថានការនឹងវិលមករកភាពស្ងប់សុខ ក៏ដូចជាជួយកាត់បន្ថយភាពតានតឹង និងជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសរក្សាសន្តិភាព ដើម្បីឱ្យប្រជាជននៅតំបន់ព្រំដែនរស់នៅប្រកបដោយសុវត្ថិភាព និងសុខដុមរមនា៕

