ថៃ៖ ក្រោយផ្ទុះអាវុធជាមួយកម្ពុជា កងទ័ពភូមិភាគ២ ស្នើដល់ជនជាតិថៃ បញ្ឈប់សកម្មភាពថតរូបភាព ឬវីដេអូ ការចល័តទ័ព និងសព្វាវុធនៅលើបណ្ដាញសង្គម។

កងទ័ពភូមិភាគ២ថៃ បានស្នើដល់ដល់ជនជាតិថៃ ឱ្យបញ្ឈប់សកម្មភាពថតរូបភាព ថតវីដេអូ បង្ហោះផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានស្តី ពីចលនាចល័តកងទ័ព គ្រឿងសព្វាវុធយុទ្ធភណ្ឌ ផ្លូវប្រតិបត្តិការចំណុចយុទ្ធសាស្ត្រសំខាន់ៗ និងចលនាកងកម្លាំងសន្តិសុខ នៅលើបណ្ដាញសង្គម ដើម្បីការពារការបំភ្លៃការពិត ការបង្កើតព័ត៌មានភ័ន្តច្រឡំ ការភ័យស្លន់ស្លោ និងការប្រាស្រ័យទាក់ទងព័ត៌មានមិនត្រឹមត្រូវ ដែលអាចក្លាយជាឧបករណ៍សម្រាប់ជនទុច្ចរិត។

កងទ័ពភូមិភាគ២ថៃ ក៏បានស្នើបន្ថែមឱ្យជនជាតិថៃ តាមដានព័ត៌មានដែលជាប្រភពព័ត៌មានអាចទុកចិត្តបាន និងត្រឹមត្រូវពីភ្នាក់ងារសន្តិសុខការពារជាតិ ក្រោយហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនថៃ-កម្ពុជានៅស្រុក ណាំយ៊ឺន ខេត្ត Ubon Ratchathani កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕

