ក្រុមបាល់ទាត់ Paris Saint-Germain​ នឹងត្រូវជួប Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៤-២៥ ម៉ោង ២:០០រំលងអធ្រាត្រ ​យប់ថ្ងៃ​ទី៣១ ខែឧសភា ឈានចូលព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា។

លោក István Kovács មានវ័យ ៤០​ឆ្នាំ ជនជាតិ​រ៉ូម៉ានី នឹងកាត់​សេចក្ដី​វគ្គផ្ដា់ច់ព្រ័ត្រពាន​រង្វាន់​លំដាប់ទី១ប្រចាំទ្វីបអឺរ៉ុប 2024-25 UEFA Champions League ដែល​ជាការ​ប្រកួត​រវាង Paris Saint-Germain ជាមួយ Inter Milan ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Allianz Arena ប្រទេសអាល្លឺម៉ង់។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន​អាយុ​កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំង​លើក​នេះ ខណ: AC Milan ធ្លាប់​ឈ្នះ​បាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឯករងឆ្នាំចាស់គឺ Borussia Dortmund ធ្លាប់ឈ្នះបាន១លើក នៅឆ្នាំ១៩៩៧៕

Share.