ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League 2025) បានវិលមកវិញហើយសម្រាប់រដូវកាលឆ្នាំ២០២៥ ខណៈការប្រកួតនៅសប្តាហ៍ទី១ ចាប់ផ្តើមជាផ្លូវការនៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះហើយ។
សារព័ត៌មានត្រយង នឹងផ្សាយផ្ទាល់ការប្រកួតរវាងក្រុមបាល់ទាត់នារីវិសាខា ទល់នឹងណាហ្គាវើលដ៍ នៅទីលាន Visakha Training Centre ម៉ោង ៣:០០រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សប្តាហ៍ទី១។
នេះជាកម្មវិធីប្រកួតសប្តាហ៍ទី១៖

សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖
- ទី១ ក្រុមនារីព្រះខ័នរាជស្វាយរៀង
- ទី២ ក្រុមនារីភ្នំពេញក្រោន
- ទី៣ ក្រុមនារីវិសាខា
- ទី៤ ក្រុមនារីបឹងកេត
- ទី៥ ក្រុមនារីណាហ្គាវើលដ៍
- ទី៦ ក្រុមនារីខេត្តសៀមរាប
- ទី៧ ក្រុមនារីមីស្ទើរលេង
- ទី៨ ក្រុមនារីខេត្តកណ្តាល
សម្រាប់ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) គឺនឹងធ្វើឡើងនៅទីលានចំនួន៨ រួមមាន៖
- ទី១) កីឡដ្ឋានខេត្តស្វារៀង របស់ក្លិបនារីព្រះខ័នរាជស្វាយរៀង
- ទី២) មជ្ឃមណ្ឌលហ្វឹកហាត់វិសាខា
- ទី៣) ទីលានមីស្ទើរលេង ស្រុកលើកដែក
- ទី៤) ទីលានហ្វឹកហាត់បឹងកេត ហាយធិច
- ទី៥) កីឡដ្ឋានស្មាត អ អេស អិន
- ទី៦) កីឡដ្ឋានខេត្តកំពង់ស្ពឺ
- ទី៧) កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ)
- ទី៨) កីឡដ្ឋានខេត្តកណ្តាល៕
