កីឡាអត្តពលកម្ម ថៃ វៀតណាម និង​សិង្ហបុរី ដណ្ដើម​បាន​មេដាយ ដូច​គ្នា​ពីព្រឹត្តិការណ៍ប្រកួតអត្តពលកម្មជើងឯកអាស៊ីលើកទី២៦ (26th Asian Athletics Championships 2025) នៅ​ទឹក​ដី​កូរ៉េ ខាងត្បូង​ មុន​ការប្រកួត​ស៊ីហ្គេម មកដល់។

តារាង​មេដាយ កីឡា​អត្តពលិកម្ម តាម​ប្រទេស​ដណ្ដើម​បាន គិត​ត្រឹម​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៖

សម្រាប់​កម្ពុជា មាន​កីឡាករ វ៉ាន់ ភារ៉ា ម្នាក់ដែលបាន​បង្ហាវត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ ប្រកួត​ក្នុង​វិញ្ញាសា​រត់ចម្ងាយ ១០០០០ម៉ែត្រ ក្នុ​ងការ​ប្រកួតជាមួយកីឡាករលំដាប់ខ្ពស់ប្រចាំតំបន់ចំនួន១៨នាក់ទៀត រូប​គេ​បានប្រើថិរវេលា ៣៤:២៣.៧៧  ដែលក្រោមកំណត់ត្រាចាស់របស់ខ្លួន។ 

ខណ:មេដាយមាស បានទៅលើកីឡាករឥណ្ឌា Gulveer Singh ដែលបានប្រើថិរវេលា ២៨:៣៨.៦៣។ ម្ចាស់មេដាយប្រាក់ គឺកីឡាករជប៉ុន Mebuki Suzuki ក្នុងថិរវេលា ២៨:៤៣.៨៤ និងមេដាយសំរឹទ្ធ សម្រេចបានដោយកីឡាករបារ៉ែន Albert Kibichi Rop ជាមួយនឹងថិរវេលា ២៨.៤៦.៨២។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតអត្តពលកម្មជើងឯកអាស៊ីលើកទី២៦ (26th Asian Athletics Championships 2025) នៅទីក្រុង Gum ទឹក​ដី​កូរ៉េ ខាងត្បូង ដោយ​បាន​ប្រើប្រាស់​ទីតាំង​កីឡដ្ឋាន Gumi Civic។ ខណ:កា​រប្រកួត​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃទី២៧ ខែឧសភា នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥៕

Share.