ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះចេញពីបន្ទប់ជាន់ឡៅតឿ ដោយសារទុស្សចរន្តអគ្គិសនី បង្កឱ្យភ្ញាក់ផ្អើល កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅបុរីពិភពថ្មី៣ ផ្លូវលេខ២៦ ផ្លូវលេខ១៩បេ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សូមចុចអាន៖ ឆេះទូកទេសចរនៅបាងកក ផ្អើលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

តាមអាជ្ញាធរបានឱ្យដឹងថា ផ្ទះល្វែងមួយកន្លែង នៅចំណុចខាងលើ ខណៈដែលម្ចាស់រវល់នៅជាន់ក្រោម ស្រាប់តែទុស្សេចរន្តអគ្គិសនី ចេញពីបន្ទប់ជាន់ឡៅតឿ បង្កឱ្យផ្អើលអ្នកជិតខាង ។
ភ្លាមៗត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញទៅជួយអន្តរាគមន៍ ប្រើប្រាស់ទឹកអស់២រថយន្ត ភ្លើងរលត់ទៅវិញ ខូចខាតសម្ភារៈបន្តិចបន្តួចក្នុងបន្ទប់ មិនរាលដាលទៅផ្ទះផ្សេងឡើយ ៕





