ត្បូងឃ្មុំ ៖ ប្រឡាយក្នុងមូលដ្ឋាន គ្រាន់បង្ហូររំដោះទឹក បែជាសំរាមប៉ើងចូលពេញ ធ្វើឱ្យប៉ះពាល់បរិស្ថាន ស្ទះចរន្តទឹកហូរ ត្រូវបានអាជ្ញាធរស្រុក ដាក់គ្រឿងចក្រកាយ សម្អាត នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិលេខ១ ភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។

តាមអាជ្ញាធរឃុំបានឱ្យដឹងថា ប្រឡាយក្នុងភូមិខាងលើ គ្រាន់បង្ហូររំដោះទឹកចេញពីមូលដ្ឋាន បញ្ជៀសការជន់លិចទឹកភ្លៀង បែជាសំរាមប៉ើងចូលពេញ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ស្ទះចរន្តទឹកហូរ គ្មានអនាម័យ ។

ដើម្បីសម្រួល និងសម្អាតបរិស្ថាន អាជ្ញាធរដាក់គ្រឿងចក្រកាយ បារ ស្តារសម្អាតប្រឡាយឡើងវិញ ។

អាជ្ញាធរដាស់តឿនផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការបោះចោលសំរាមផ្ដេសផ្ដាស ជាពិសេសក្នុងប្រឡាយ សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងធុងសំរាម ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.