កីឡាអត្តពលកម្ម ហ្វីលីពីន ថៃ សិង្ហបុរី វៀតណាម និងសិង្ហបុរី ដណ្ដើមបានមេដាយ ដូចគ្នាពីព្រឹត្តិការណ៍ប្រកួតអត្តពលកម្មជើងឯកអាស៊ីលើកទី២៦ (26th Asian Athletics Championships 2025) នៅទឹកដីកូរ៉េ ខាងត្បូង មុនការប្រកួតស៊ីហ្គេម មកដល់។

តារាងមេដាយ កីឡាអត្តពលិកម្ម តាមប្រទេសដណ្ដើមបាន ក្រោយបិទបញ្ចប់៖

សម្រាប់កម្ពុជា មានកីឡាករ វ៉ាន់ ភារ៉ា ម្នាក់ដែលបានបង្ហាវត្តមានក្នុងព្រឹត្តិការណ៍នេះ ប្រកួតក្នុងវិញ្ញាសារត់ចម្ងាយ ១០០០០ម៉ែត្រ ក្នុងការប្រកួតជាមួយកីឡាករលំដាប់ខ្ពស់ប្រចាំតំបន់ចំនួន១៨នាក់ទៀត រូបគេបានប្រើថិរវេលា ៣៤:២៣.៧៧ ដែលក្រោមកំណត់ត្រាចាស់របស់ខ្លួន (មិនទទួលបានមេដាយឡើយ)។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតអត្តពលកម្មជើងឯកអាស៊ីលើកទី២៦ (26th Asian Athletics Championships 2025) នៅទីក្រុង Gum ទឹកដីកូរ៉េ ខាងត្បូង ដោយបានប្រើប្រាស់ទីតាំងកីឡដ្ឋាន Gumi Civic។ ខណ:ការប្រកួតបានចាប់ផ្ដើមកាលពីថ្ងៃទី២៧ ខែឧសភា នឹងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥៕


