សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប រួមជាមួយបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ ក្នុងយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅលើខ្សែផ្លូវលេខ២២ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។

យុទ្ធនាការខាងលើ ក្រោមប្រធានបទ “លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយប្រសិទ្ធភាព” អញ្ជើញចូលរួមដោយ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និស្សិតថ្នាក់បរិញ្ញាបត្រ សេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាជាភាសាបារាំង និងអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន៤៩នាក់ និងប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលក្រុងសៀមរាប ចៅសង្កាត់គោកចក មេភូមិ ប្រជាការពារភូមិ និងអ្នកពាក់ព័ន្ធនានាផងដែរ ។

យុទ្ធនាការនេះ ជាការចូលរួមការការពារបរិស្ថាន និងថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលនឹងទទួលបានប្រយោជន៍ ជារួមទាំងសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ៕

អត្ថបទៈ តាតុងសែនជ័យ

Share.