ក្រុមជម្រើសជាតិតាជីគីស្ថាន ចេញដំណើរមកកាន់ប្រទេសកម្ពុជាហើយ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Days ទល់នឹងក្រុមជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិ ​ថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុននេះ។

សម្រាប់សំបុត្រដែលសហព័ន្ធរៀបចំដាក់លក់ជូនអ្នកគាំទ្រគឺមាន២ជម្រើស៖

ជម្រើសទី១៖ គឺការលក់តាមរយៈប្រព័ន្ធ Online ដែលនឹងចាប់ផ្តើមលក់ជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។

ជម្រើសទី២៖ លក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់​ថ្ងៃ​ប្រកួត។

ចំពោះតម្លៃសំបុត្រ រវាងការទិញមុខការប្រកួត និងទិញអំឡុងថ្ងៃប្រកួតគឺមានតម្លៃខុសគ្នា !!!

តម្លៃលក់សំបុត្រមុនថ្ងៃប្រកួត៖

  • តំបន់ទីតាំង A ១សន្លឹកតម្លៃ ២០,០០០៛ ខណៈតម្លៃនៅតំបន់ B គឺ១សន្លឹកតម្លៃ ១០,០០០៛

តម្លៃលក់នៅថ្ងៃប្រកួត៖

  • តំបន់ A ១សន្លឹកតម្លៃ ៣០,០០០៛ ខណៈតម្លៃតំបន់ B គឺ១សន្លឹកតម្លៃ ១៥,០០០៛ ។

មុនដល់ថ្ងៃប្រកួតសារព័ត៌មានត្រយង សូមលើកយកប្រវិត្តប្រកួតរបស់ក្រុមជម្រើសជាតិតាជីគីស្ថាន និង​កម្ពុជា មក​ជម្រាប​ជូនប្រិយមិត្តដូចតទៅ៖

-៥ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិតាជីគីស្ថាន៖

  • ប្រកួតថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ តាជីស្ថាន ចាញ់ហ្វីលីពីន ០-៣ ពានរង្វាន់ King’s Cup វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣
  • ប្រកួតថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២៤ តាជីគីស្ថាន យកឈ្នះ នេប៉ាល់ ៤-០ ប្រកួតមិត្តភាពអន្តរជាតិ
  • ប្រកួតថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២៤ តាជីគីស្ថាន យកឈ្នះ អាហ្វហ្គានីស្ថាន ៣-១ ប្រកួតមិត្តភាព​អន្តរជាតិ
  • ប្រកួតថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៥ តាជីគីស្ថាន ចាញ់ បេឡារុស្ស ០-៥ ប្រកួតមិត្តភាព​អន្តរជាតិ
  • ប្រកួតថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ តាជីគីស្ថាន យកឈ្នះទីម័រខាងកើត ១-០ ប្រកួតAFC Asian Cup qualification

–៥ប្រកួតចុងក្រោយរបស់កម្ពុជា៖

  • ប្រកួតថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ចាញ់សិង្ហបុរី ២-១ ពានរង្វាន់ Asean Championship
  • ប្រកួតថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ឈ្នះទីម័រខាងកើត ២-១ ពានរង្វាន់ Asean Championship
  • ប្រកួតថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ចាញ់ថៃ ៣-២ ពានរង្វាន់ Asean Championship
  • ប្រកួតថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥ វៀតណាម ២-១ កម្ពុជា មិត្តភាពអន្តរជាតិ
  • ប្រកួតថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ កម្ពុជា ១-២ អារូបា មិត្តភាពអន្តរជាតិ

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានជួបគ្នា១លើក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ កន្លងទៅ ដោយ​កាលនោះក្រុមគោព្រៃកម្ពុជា ចាញ់តាជីគីស្ថាន ៣-០ ក្នុងការប្រកួតមិត្តភាព៕

Share.