ក្រុមហ៊ុន Cambodian Premier League បានប្រកាសថាទីផ្សារដោះដូរកីឡាករជាតិ និងអន្តរជាតិលើកទី១ សម្រាប់លីគកំពូលកម្ពុជា (CPL) រដូវកាល ២០២៥-២៦ នឹងចាប់ផ្តើមពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។

កាលបរិច្ឆេទសម្រាប់រដូវកាលថ្មីនៃលីគកម្ពុជា ឆ្នាំ២០២៥-២០២៦ និង Super Cup៖
- ខេមបូឌានស៊ូបភើខាប់ Cambodian Super Cup ៖ ចាប់ផ្តើមពី ថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ ២០២៥
- ខេមបូឌានព្រីមៀរលីគ Cambodian Premier League ៖ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥។
គួរដឹងថាព្រះខ័នរាជស្វាយរៀង គឺជាម្ចាស់ជើងឯកពានរង្វាន់ គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៤ (Krud Cambodian Super Cup 2024) ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodian Premier League ក្រោយយកឈ្នះភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ នៅរាត្រីថ្ងៃអាទិត្យ ទី០៤ ខែសីហាឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ។
រំលឹកថា នេះជាលើកទី៤ហើយដែលពានរង្វាន់នេះរៀបចំឡើង ដោយគ្រាប់តែប្រើឈ្មោះខុសគ្នា ដោយកាលពីឆ្នាំ២០១៧ ប្រើឈ្មោះថា CNCC Charity Cup 2017 ហើយ រហូតដល់ឆ្នាំ២០២៣ ទើបរៀបចំឡើងវិញ ដោយប្រើឈ្មោះថា Cambodian Super Cup។
សម្រាប់លទ្ធផល៣លើកមកនេះឃើញថា៖
- ឆ្នាំ២០១៧៖ បឹងកេត ៣-០ ក្រសួងការពារជាតិ (Tiffy Army FC)
- ឆ្នាំ២០២២៖ ភ្នំពេញក្រោន ២-១ វិសាខា
- ឆ្នាំ២០២៣៖ ភ្នំពេញក្រោន ២-១ វិសាខា
- ឆ្នាំ២០២៤៖ ព្រះខ័នរាជស្វាយរៀង ២-១ ភ្នមពេញក្រោន។
ដោយឡែកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏ជាម្ចាស់ជើងឯកនៃលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៤-២៥ ផងដែរ៕

