កណ្ដាល ៖ ផ្ទះពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់ទាំងស្រុង ដោយសារទុស្សេខ្សែភ្លើង គ្រាដែលម្ចាស់មិននៅផ្ទះ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៥ នៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះទាំង២ខ្នង សង់ពីឈើប្រក់ស័ង្កសី ហើយមុនកើតហេតុ ទុស្សេខ្សែភ្លើងចេញពីផ្ទះរបស់ឈ្មោះ ប៊ុត ឡាយ ភេទស្រី អាយុ៦៥ឆ្នាំ ឆាបឆេះសន្ធោសន្ធៅឡើង រាលទៅផ្ទះរបស់ឈ្មោះ ប៊ុត ពូន ភេទប្រុស អាយុ៧៨ឆ្នាំ ដែលនៅជាប់គ្នា បណ្តាលឱ្យរងខូចខាងអស់ទាំង២ខ្នង គ្រាដែលម្ចាស់រងគ្រោះទាំង២នាក់មិននៅផ្ទះ ។ ហេតុការណ៍ខាងលើ កម្លាំងសមត្ថកិច្ច នគរបាល អាវុធហត្ថ រថយន្តពន្លត់អគ្គិភ័យ១គ្រឿង បាញ់ទឹកពន្លត់ភ្លើង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.