កាប្រកួតវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំ AFC U23 Asian Cup Saudi Arabia 2026 Qualifiers បានចាប់ឆ្នោតជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះឃើញថា ប្រទេសនៅក្នុងតំបន់អាស៊ាន ចំនួន៥ នឹងត្រៀមរៀបចំជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់យុវជនកម្រិតទ្វីបAFC U23 ASian Cup Saudi Arabia 2026 ។
នេះជាប្រទេសក្នុងតំបនអាស៊ាន ដែលរៀបចំជាម្ចាស់ផ្ទះ៖
ទី១) ប្រទេសមីយ៉ាន់ម៉ា ៖ ក្រុមជម្រើសជាតិ U23 មីយ៉ាន់ម៉ា ស្ថិតនៅពូល B ជាមួយក្រុម U23 ជប៉ុន, U23 គុយវ៉ែត, U23 និងអាហ្វហ្គានីស្ថាន ខណៈការប្រកួតគឺនឹងត្រៀមចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នៅក្នុងទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា។

ទី២) ប្រទេសវៀតណាម ៖ ក្រុមជម្រើសជាតិ U23 វៀតណាម ស្ថិតនៅពូល C ជាមួយក្រុមជម្រើសជាតិ U23 យេមេន, U23 សិង្ហបុរី និង U23 បង់ក្លាដេស ខណៈការប្រកួតគឺនឹងត្រៀមចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នៅកីឡដ្ឋាន Việt Trì Stadium ប្រទេសវៀតណាម ។

ទី៣) ប្រទេសថៃ ៖ ក្រុមជម្រើសជាតិ U23 ថៃ ស្ថិតនៅពូល F ជាមួយក្រុមជម្រើសជាតិ U23 ម៉ាឡេស៊ី, U23 លីបង់, U23 និងម៉ង់ហ្គោលី ខណៈការប្រកួតគឺនឹងត្រៀមចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នៅខេត្ត Pathom Thani ប្រទេសថៃ ។

ទី៤) ប្រទេសកម្ពុជា ៖ ក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតនៅពូល G ជាមួយ U23 ប៉ាគីស្ថាន, U23 អូម៉ង់ និង U23 អ៊ីរ៉ាក់ ខណៈការប្រកួតគឺនឹងត្រៀមចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ទី៥ ប្រទេសឥណ្ឌូណេស៊ី ៖ ក្រុមជម្រើសជាតិ U23 ឥណ្ឌូណេស៊ី ស្ថិតនៅពូល J ជាមួយក្រុមជម្រើសជាតិ U23 កូរ៉េខាងត្បូង, U23 ឡាវ និង U23 ម៉ាកាវ ខណៈការប្រកួតគឺនឹងត្រៀមចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នៅកីឡដ្ឋានGelora Delta Stadium, ទីក្រុង Sidoarjoប្រទេសឥណ្ឌូណេស៊ី។

លទ្ធផលការចាប់ឆ្នោត

សូមជម្រាបថា ចំពោះរូមន្តប្រកួតគឺ ក្រុមលេខ១ក្នុងពូល ចំនួន៤ក្រុម នឹងទទួលបានកៅកៅអី ទៅជុំផ្តាច់ព្រ័ត្រ ដោយស្វាយប្រវត្ត នៅឯប្រទេសអារ៉ាបប៊ីសាអូឌីត ខណៈ១តាមពូល ទាំង ៧ពូលផ្សេងទៀតក៏ទទួលបានកៅអីឡើងទៅជុំផ្តាច់ព្រត្រ័ ដូចគ្នា និងក្រុមលេខ២ ល្អចំនួន ៤ក្រុម នឹងត្រូវបានជ្រើសឡើងទៅជុំផ្តាច់ព្រ័ត្រជាមួយក្រុមលេខ១ក្នុងពូល ទាំង១១ ។
ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បង្តើតឡើងដំបូង២០១៣ ដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង នៅឆ្នាំ២០១៦ ក្រុមជម្រើសជាតិជប៉ុន ម្ចាស់ជើងឯក ឆ្នាំ២០១៨ ក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ម្ចាស់ជើងឯក, ឆ្នាំ២០២០ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ម្ចាស់ជើងឯក, ឆ្នាំ២០២២ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ក្លយជាម្ចាស់ជើងឯក និងឆ្នាំ២០២៤ ក្រុមជម្រើសជាតិជប៉ុន ជាម្ចាស់ជើងឯក៕

