កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥ កាកបាទក្រហមខេត្តកំពង់ធំ បានដឹកនាំសកម្មភាពផ្សព្វផ្សាយសាធារណៈ និងដាំដើមឈើសហគមន៍ នៅវិទ្យាល័យប្រាសាទបល្ល័ង្ក ដោយមានការចូលរួមពីយុវជន សិស្សានុសិស្ស និងសមាជិកសហគមន៍ជាង ៩៦០នាក់ ។

កម្មវិធីនេះដឹកនាំដោយលោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមខេត្ត និងអនុប្រធានគណៈកម្មាធិការអនុសាខា ស្រុកប្រាសាទបល្ល័ង្ក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ ការពារបរិស្ថាន និងភាពធន់នឹងបំរែបំរួលអាកាសធាតុក្នុងសហគមន៍។

ក្នុងឱកាសនេះ ក្រុមការងារបានផ្តល់ការអប់រំអំពីជំងឺឆ្លងដូចជា COVID-19, ជំងឺអេដស៍ និងរបេង ដែលជំងឺនេះបានបន្តកើតមានជារាងរាល់ថ្ងៃ ព្រមទាំងជំងឺមិនឆ្លងចម្បងៗចំនួន៤ ប្រភេទដូចជា៖ ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម, ជំងឺផ្លូវដង្ហើមរ៉ាំរៃ ដែលជំងឺនេះកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម  ប្រៃ និងខ្លាញ់ជាដើម ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។ កាផ្សព្វផ្សាយនេះក៏បានជំរុញឱ្យសហគមន៍កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក, ជៀសវាងការដុតសំរាម, និងរួមចំណែកដាំដើមឈើក្នុងតំបន់សាធារណៈ ដើម្បីជួយបង្កើនភាពរឹងមាំនៃបរិស្ថានមូលដ្ឋាន។

លោកស្រី ឡេង សុឃីម ក៏បានពាំនាំនោប្រសាសន៍ផ្តាំផ្ញើសួរសុទុកពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការខេត្ត ដល់បងប្អូនសិស្ស និងអ្នកស្ម័គ្រចិត្តដែលបានចូលរួម ក្នុងការអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងគម្របខួប៧០ឆ្នាំ របស់កាកបាទក្រហម ​ក្រោមមូលបទ”រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ”៕

អត្ថបទ៖ កំពង់ធំ

Share.