អ្ន​ចាំទី ១៣នាក់​ ដែល​បាន​បង្ហាញ​ខ្លួន​បាន​ច្រើន​ជាងគេ រហូត​ដល់ ១០០០នាទី ក្នុង​ចំណោម​អ្នក​ចាំទីទាំង៣០​នាក់​ដែល​មាន​វត្តមាន​នៅ​ក្នុង​បញ្ជី​បង្ហាញ​ខ្លួន​ នៃ​ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៤-២៥ ចូលប្រកួតនៅ​លើ​ទីលានក្រោយ​បញ្ចប់​រដូវ​កាល​នេះ។

បញ្ជីឈ្មោះអ្នកចាំទីទាំង​ ១៣នាក់​ ដែល​បាន​បង្ហាញ​ច្រើន​ជាងគេលើស ១០០០នាទី នៅ​លីគកំពូលកម្ពុជា រដូវ​កាល​នេះ៖

  • អ្នកចាំទី យី ប៊ុនហេង របស់​អង្គរ​ថាយហ្គឺរ បង្ហាញ​ខ្លួនបាន ២៥៨៣នាទី រក្សា Clean Sheets បាន៩លើក ឈ្នះ MVP បាន​ ១លើក
  • អ្នកចាំទី វិរៈ ដារ៉ា របស់​ព្រះខ័នរាជស្វាយរៀង បង្ហាញ​ខ្លួន​បាន ២៣៤០នាទី រក្សា Clean Sheets បាន ១៤លើក ឈ្នះ MVP បាន​ ៤លើក
  • អ្នកចាំទី សាវែង សំណាង របស់​ភ្នំពេញ​ក្រោន បង្ហាញ​ខ្លួន​បាន ២១៦០នាទី រក្សា Clean Sheets បាន ៦លើក
  • អ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍ បង្ហាញ​ខ្លួន​បាន ២០២៨នាទី រក្សា Clean Sheets បាន ៨លើក ឈ្នះ MVP បាន​ ៣លើក
  • អ្នកចាំទី ឆេង ចាន់ថា របស់អាយអេសអាយ ដង្កោសែនជ័យ បង្ហាញ​ខ្លួន​បាន ១៦៤០នាទី រក្សា Clean Sheets បាន ៣លើក ឈ្នះ MVP បាន​ ១លើក
  • អ្នកចាំទី កែវ សុខសិលា របស់វិសាខា បង្ហាញ​ខ្លួន​បាន ១៥៣០នាទី រក្សា Clean Sheets បាន ៥លើក
  • អ្នកចាំទី ជ ជីនញូ របស់ឡាយហ្វ ខេត្តព្រះសីហនុ បង្ហាញ​ខ្លួន​បាន ១៤៥២នាទី រក្សា Clean Sheets បាន ២លើក ឈ្នះ MVP បាន​ ១លើក
  • អ្នកចាំទី កយ​ សាលីម របស់បឹងកេត បង្ហាញ​ខ្លួន​បាន ១៤៤០នាទី រក្សា Clean Sheets បាន ១លើក
  • អ្នកចាំទី ថា ច័ន្ទឬទ្ធី របស់​បឹង​កេត បង្ហាញ​ខ្លួន​បាន ១២៦០នាទី រក្សា Clean Sheets បាន ១លើក
  • អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់​វិសាខា បង្ហាញ​ខ្លួន​បាន ១១៧០នាទី រក្សា Clean Sheets បាន ៤លើក
  • អ្នកចាំទី ម៉ាត់ ឡានី របស់ Tiffy Army បង្ហាញ​ខ្លួន​បាន ១១៥៧នាទី រក្សា Clean Sheets បាន ៣លើក ឈ្នះ MVP បាន​ ២លើក
  • អ្នកចាំទី ទីន រ៉ាហ្សាត់ របស់​ក្រសួងមហាផ្ទៃ បង្ហាញ​ខ្លួន​បាន ១១៤៦នាទី
  • អ្នកចាំទី គឹម ចាន់វាសនា របស់​ក្រសួងមហាផ្ទៃ បង្ហាញ​ខ្លួន​បាន ១០៦០នាទី៕
Share.