ភ្នំពេញ ៖ ផ្អើលភ្ញៀវកំពុងផឹកកាហ្វេក្រោមដើមជ្រៃក្រឹមរត់ចែកជើងគ្នា ខណ:ខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្លាំងបណ្ដាលឲ្យដើមជ្រៃក្រឹម រលំសង្កត់លើ រម៉ក់លក់កាហ្វេ នឹងកង់បី នាវេលាម៉ោង៣និង៥០នាទីល្ងាចថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ៥៥ ស្ថិតក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភពពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុ មានខ្យល់កន្រ្តាក់បោកបក់ខ្លាំងមែនទេន ស្របពេលនោះ អ្នកឃើញហេតុការណ៍បានចេញមកខាងមុខផ្ទះ ស្រាប់តែបានឃើញដើមជ្រៃក្រឹម ទ្រេតមកបន្តិចម្តងៗសង្កត់លើរម៉ក់លក់កាហ្វេ នឹង កង់បីកំពុងចតកៀនផ្លូវ រងការខូចខាត តែសំណាងល្អមិនបង្កអោយភ្ញៀវកំពុងអង្គុយផឹកកាហ្វេក្រោមដើមជ្រៃក្រឹមនោះ រងរបួសនោះឡើយ ។ ភ្លាមៗ ម្ចាស់កង់បីនឹង ម្ចាស់រម៉ក់កាហ្វេ បាននាំគ្នាអូសយកចេញពីកន្លែងកើតហេតុ ដើម្បីយកជួសជុលខ្លួនឯង ។

ក្រោយបាក់ដើមឈើខាងលើនេះ កម្លាំងជំនាញ បានចុះមកធ្វើការកាត់ដើមឈើដែលរលំយកចេញពីផ្លូវ កុំអោយកកស្ទះចរាចរណ៍ដល់ពលរដ្ឋធ្វើដំណើរ ៕

អត្ថបទ÷សេង សាវី

Share.