ក្លិបបាល់ទាត់អង្គរថាយហ្គឺរ​ បាន​ប្រកាស​នាំចូល​កីឡាករ Matheus Freitas សញ្ជាតិប្រេស៊ីល មា​ន​វ័យ ២៩ឆ្នាំ កំពស់ ១.៨៨ម៉ែត្រ លេង​តួនាទីជាខ្សែការពារកណ្តាល ដែលនឹងចូលរួមជាផ្លូវការជាមួយក្លិបសម្រាប់រដូវកាលថ្មីនេះ។

មុនពេលចូលរួមជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ Matheus Freitas បានលេងក្នុងក្រុមយុវជន Coritiba នៅប្រទេសប្រេស៊ីល បន្ទាប់មកក៏បានក្លាយជាកីឡាករអាជីពលេងក្នុងក្លិបបាល់ទាត់ Coritiba Foot Ball Club ដោយ​ចំណាយ​ពេល​នៅ​ទីនោះរយៈពេល ៦ឆ្នាំ។

បន្ទាប់មកគាត់បានលេងនៅក្លិប KF Hajvalia របស់​កូសូម៉ូ មុនត្រឡប់​មក​កាន់​ក្លិបនៅ​ប្រេស៊ីល​វិញមាន Coritiba ក្លិប América-GO ក្លិប Hercílio Luz និងក្លិប Guarany Bagé រួច​​បន្ត​ទៅ​ចូល​រម​ជាមួយក្លិប Sokol Brozany របស់​សាធារណរដ្ឋឆែក

លុះ​ឈាន​ដល់​ឆ្នាំ២០២១ បាន​ទៅ​ចូល​រួម​នៅ​ក្នុង​ប្រទេស​ម៉ាល់តា ដោយ​លេង​​ជាមួយក្លិបជាច្រើន​ដូច​ជា ក្លិប Sliema Wander. ក្លិប St.George’s FC ក្លិប Vittoriosa ក្លិប Zejtun C. និងចុង​ក្រោយក្លិបា​ Mtarfa FC ជាកន្លែងដែលគាត់បានលេងប៉ុន្មានឆ្នាំចុងក្រោយពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

ចុះហត្ថលេខាជាមួយលោក Sotaro Yasunaga ជាគ្រូបង្វឹកបង្គោលសម្រាប់រដូវកាលក្រោយ។ ខណ:លោក Kota Miyagi នឹងបន្តដឹកនាំក្រុមក្នុងនាមជាជំនួយការគ្រូបង្វឹក។

ចែក​ផ្លូវ​ជាមួយ​គ្រូបង្វឹក និង​គ្រូចាំទី ២រូប​ រួម​មាន៖

គិត​ត្រឹម​ថ្ងៃនេះក្លិបបាល់ទាត់​អង្គរ​ថាយហ្គឺរ បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ ៩រូប​រួម​មាន៖

គិត​ត្រឹម​ថ្ងៃនេះក្លិបបាល់ទាត់​អង្គរ​ថាយហ្គឺរ បាន​បន្ត​កុងត្រាជាមួយ​កីឡាករ ៨រូប​រួម​មាន៖

Share.