ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងដឹកជី ច្រើនហួសហេតុពេក រហូតដល់រយះទ្រុង ធ្លាក់បាវជីរាយប៉ាយពេញផ្លូវ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះ ឈ្នះ ក្បែរច្រកចូលផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តជួបបញ្ហា ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN 0381 ដឹកជីស ពេញទ្រុង ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកជីបើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរយះទ្រុងរថយន្ត បណ្តាលឱ្យធ្លាក់បាវជីរាយប៉ាយពេញផ្លូវ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើររួមផ្លូវ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅជួយសម្រួលចរាចរណ៍ និងឱ្យម្ចាស់ក្រុមហ៊ុន យករថយន្តផ្សេងទៅប្រមូលយកបាវជី ដើម្បីរថយន្តរថយន្តចេញ ជៀសវាងកកស្ទះចរាចរណ៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

