ភ្នំពេញ÷ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌទួលគោក នៅថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខណៈម្នាក់ទៀតកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាព លួចបើកទ្វារ៉ឺម៉ក់ដឹកទឹកដោះគោ កំពុងបើតតាមផ្លូវ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិទី២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីជនសង្ស័យបានររ់ទៅចូលទៅធ្វើកម្មភាពបើកទ្វារកន្ទុយរ៉ឺម៉កកំពុងបើកដើម្បីលួចយកទឹកដោះគោចំនួន ២កេស ហើយត្រូវបានម្ចាស់គណនី Facebook “PAGE KHMER KNOWLEDGE” យកមកបង្ហោះលើនៅលើបណ្តាញសង្គម ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឆេង សុងឡេង ហៅ អាខ្វេ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។ ឃាត់ខ្លួននៅចំណុចផ្លូវលេខ ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ព្រមទាំងដកហូតវត្ថុតាង ទឹកដោះគោម៉ាក SO NATURAL ចំនួន ១៤ប្រអប់, ទឹកដោះគោម៉ាក ORGANIC OAT BEVERAGE ចំនួន ១ប្រអប់ និងកន្ត្រៃដងពណ៌បៃតងមួយដើម។ចំណែកជនសង្ស័យទី២ឈ្មោះ ជុក ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ កំពុងគេចខ្លួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ÷ចតុម្មុខ

Share.