គិរីវង់សុខសែនជ័យ ព្រះខ័នរាជស្វាយរៀង និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជាក្រុមដែលគេចផុតពីការពិន័យកាតក្រហម នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) ក្រោយបញ្ចប់រដូវកាល ឆ្នាំ២០២៤-២៥។

បញ្ជីក្រុមដែលត្រូវបានពិន័យកាត នៅលីគកំពូលកម្ពុជា រដូវកាលនេះ៖
- ណាហ្គាវើលដ៍ ពិន័យកាតសរុប ៧៩សន្លឹក កាតក្រហម ៦សន្លឹក
- វិសាខា ពិន័យកាតសរុប ៦០សន្លឹក កាតក្រហម ៣សន្លឹក
- អង្គរថាយហ្កឺរ ពិន័យកាតសរុប ៥៩សន្លឹក កាតក្រហម ៥សន្លឹក
- ភ្នំពេញក្រោន ពិន័យកាតសរុប ៥៨សន្លឹក កាតក្រហម ៦សន្លឹក
- គិរីវង់សុខសែនជ័យ ពិន័យកាតសរុប ៥២សន្លឹក កាតក្រហម គ្មាន

- អាយ អេស អាយ ដង្កោសែនជ័យ ពិន័យកាតសរុប ៤៦សន្លឹក កាតក្រហម ៣សន្លឹក
- បឹងកេត ពិន័យកាតសរុប ៤៥សន្លឹក កាតក្រហម ៣សន្លឹក
- ព្រះខ័នរាជស្វាយរៀង ពិន័យកាតសរុប ៤៣សន្លឹក កាតក្រហម គ្មាន

- ឡាយហ្វ ខេត្តព្រះសីហនុ ពិន័យកាតសរុប ៤២សន្លឹក កាតក្រហម ៣សន្លឹក
- Tiffy Army ពិន័យកាតសរុប ៤០សន្លឹក កាតក្រហម ៥សន្លឹក
- សមាគមក្រសួងមហាផ្ទៃ ពិន័យកាតសរុប ៣៩សន្លឹក កាតក្រហម គ្មាន៕


